កីឡាករ មាស ម៉ើ របស់កម្ពុជា ទឹកតំបូងវ៉ៃបានល្អណាស់តែចុងក្រោយពិតជាសោកស្តាយណស់(មានវីដេអូ)
សិង្ហបុរី៖ អ្នកប្រដាល់ក្នុងទ្រុងរបស់កម្ពុជា កីឡាករ មាស ម៉ើ បានបរាជ័យក្រោមស្នាដៃកីឡាករចិន Xie Chao ដោយត្រូវអាជ្ញាកណ្ដាលបញ្ឈប់ក្នុងទឹកទី៣ ក្នុងព្រឹត្ដិការណ៍ One Championship កាលពីយប់មិញនេះ។
ចាប់ផ្ដើមទឹកទី១ កីឡាករទាំង២ បានធើ្វការសម្រុកគ្នាទៅវិញទៅមក និងបានវាយចំគោលដៅរៀងខ្លួន។ ចូលដល់ទឹកទី២ មាស ម៉ើ រៀងវាយចូលច្រើនទៅលើកីឡាករចិន ដែលធើ្វឲ្យរូបគេហាក់បីដូចជាមានប្រៀបជាងទៅលើដៃគូប្រកួត។
យ៉ាងណាក្ដី ចូលដល់ទឹកទី៣ អ្វីៗប្រែប្រួលទៅវិញ ពោលគឺនៅពាក់កណ្ដាលផ្លូវនៃទឹកចុងក្រោយនោះ មាស ម៉ើ បានភ្លាត់ឲ្យកីឡាករចិន នៅពីលើរួចប្រើកណ្ដាប់ដៃទាំងគូររបស់គេ វាយសន្ធាប់តែម្ដង ដែលធើ្វឲ្យអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ការប្រកួតតែម្ដង៕

Post a Comment