Header Ads

សារឪពុកក្មេក ផ្តាំទៅកូនប្រសារប្រុសក្នុងថ្ងៃរៀបការអានហើយទឹកភ្នែកស្រក់ដោយមិនដឹងខ្លួន



ចិន៖ ឪពុកមួយរូប ដែលបានសរសេរសារយ៉ាងពិសេសសម្រាប់កូនប្រសារប្រុសក្នុងថ្ងៃរៀបការ កំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គមក្តុកក្តួលអារម្មណ៍ជាខ្លាំង។កាលពីថ្ងៃទី ១៤ ឧសភា កន្លងទៅនេះ កញ្ញា Ting Yi Yeh បានបង្ហោះវីដេអូមួយចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញពីទិដ្ឋភាពដែលឪពុករបស់នាងកំពុងអានសារដែលលោកបានត្រៀមសម្រាប់អាន នៅក្នុងកម្មវិធីមង្គលការរបស់បងស្រីនាង។ ពិធីនេះបានធ្វើឡើងនៅក្នុងក្រុង Kaohsiung នាកោះតៃវ៉ាន់។
បុរសវ័យចំណាស់ ដែលមិនសូវបានទទួលការអប់រំ និងស្ទើរតែភ្លេចអក្សរអស់នោះ បានទទូចសុំឲ្យមានការរៀបចំជាសារលិខិត ដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់ចំពោះកូនស្រី។លោកឪពុករូបនេះ បានអានសារនៅចំពោះមុខកូនទាំងពីរថា៖«មនុស្សដំបូងដែលបានអោបនាង គឺខ្ញុំ។ មនុស្សដំបូងដែលបានថើបនាង គឺខ្ញុំ។ មនុស្សដំបូងដែលបានមើលថែនិងបារម្ភពីនាង ក៏ជាខ្ញុំ។ យ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្នកនឹងក្លាយជាមនុស្សតែម្នាក់គត់ដែលនៅកំដរនាងពេញមួយជីវិត។»លោកបានបន្ថែមទៀតថា៖«ប៉ុន្តែ បើសិនជាមានថ្ងៃមួយដែលអ្នកឈប់ស្រឡាញ់នាង សូមកុំប្រាប់នាងអី ប្រាប់ខ្ញុំមក ខ្ញុំនឹងទៅយកនាងត្រឡប់មកផ្ទះវិញ។»
វីដេអូដែលបង្ហាញពីសារដ៏មានអត្ថន័យនេះ បានទទួលការទស្សនាដល់ទៅជិត ៣លានដង ហើយមានពាក្យកោតសរសើរទឹកចិត្តឪពុករូបនេះ ពីបណ្តាអ្នកលេងបណ្តាញសង្គមរាប់ពាន់នាក់ផងដែរ ស្របពេលដែលមនុស្សជាច្រើនបានយំបន្ទាប់ពីទស្សនាវីដេអូនេះ។ម្ចាស់គណនីបណ្តាញសង្គមមួយចំនួនបានសរសេរថា៖«លោកឪពុកពិតជាអស្ចារ្យខ្លាំងណាស់! វីដេអូនេះ ធ្វើឲ្យខ្ញុំក្តុកក្តួលអារម្មណ៍ក្នុងរយៈពេលតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ»«គាត់គឺជាឪពុកដ៏អស្ចារ្យមួយរូប ខ្ញុំច្រណែនអ្នកខ្លាំងណាស់ សម្លេងរបស់បុរសដ៏សុភាពរាបសារមួយរូបនេះ គឺពោរពេញទៅដោយអារម្មណ៍កក់ក្តៅ»៕
ប្រភព៖ khmerload







No comments