Header Ads

ជួយប្រាប់គ្នាតផង! ធនាគារជាតិ នៃកម្ពុជា បង្ហាញគំរូក្រដាស់ប្រាក់ ២០០០០រៀលថ្មី ជាផ្លូវការ




យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារជាតិ នៃកម្ពុជា មុននេះ បានឱ្យដឹងថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៥ យាងចូល ៦៦ព្រះវស្សា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យ ធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនបត្រប្រភេទ ២០០០០ រៀល គំរូថ្មី ធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាស់ប្រាក់ដែលបានចេញផ្សាយរួចហើយ។
ជាមួយគ្នានេះដែរ ធនាគារជាតិ នៃកម្ពុជា ក៏បានបង្ហាញពីចំពោះលក្ខណៈពិសេសនៃធនបត្រប្រភេទ ២០០០០ រៀល គំរូថ្មីនេះផងដែរ ដែលមានចែងក្នុងប្រកាស របស់ធនាគារជាតិនៃកម្ពុជា ដូចខាងក្រោម ៕










ប្រភព៖ ធនាគារជាតិ នៃកម្ពុជា

No comments