Update! ឧកញ៉ា ហូ ចំរើន បញ្ជូនមកដល់តុលាការហើយ
ភ្នំពេញ ៖ នៅម៉ោងជាង២រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នេះ ឧកញ៉ា ហូរ ចំរើន ត្រូវបានបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីធ្វើការសួរនាំបន្ដតាមនីតិវិធី ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា លោកឧកញ៉ា ហូ ចំរើន ត្រូវបានកងកម្លាំងប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនហើយ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធការបាញ់បោះសេរីប្រហែល៦-៧គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ នៅក្នុងផ្ទះវិឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយចាប់ខ្លួនឧកញ៉ា ហូរ ចំរើន ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលនេះតែម្ដង ៕




Post a Comment