Header Ads

តោះមើល តារាថៃណាខ្លះ ដែលអាចទទួលបានពានរង្វាន់ Dara Daily Awards លើកទី​៧ កាលពីយប់មិញតិមមើល

ថៃ៖ កាលពីពេលយប់មិញនេះ ជាថ្ងៃដ៏ពិសេសនៃកម្មវិធី Dara Daily Awards
លើកទី​៧ ប្រចាំឆ្នាំ ២០១៨ ហើយនៅក្នុងឆ្នាំនេះ ក៏មានវត្តមានតារាសម្តែងប្រុសស្រីល្បីឈ្មោះបោះសំឡេងជាច្រើនរូប ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្ពស់ លើវិស័យសិល្បៈ បានបង្ហាញវត្តមានជាតារាកិត្តិយស ក្នុងការទទួលបាននូវពានរង្វាន់ នោះផងដែរ។ 
ដោយឡែក អំឡុងពេលនៅក្នុងកម្មវិធី ក៏មានមហាជនជាច្រើន បានកត់សម្គាល់ឃើញថា​ មានតារាសម្តែងប្រុសស្រី ៦រូប ដែលរមែងតែងតែទទួលបាននូវពានរង្វាន់លើកទឹកចិត្ត​ និងកោតសរសើរ ចំពោះសមត្ថភាពនៃការសម្តែងរបស់ពួកគេ ជាប្រចាំឆ្នាំ មិនដែលអាក់ខាន ដោយក្នុងនោះ រួមមានដូចជា៖ Mark Prin, Bella Ranee, Aum Patchapra, Weir, Yaya Urassaya និង Nadech ជាដើម។
ដោយពួកគេម្នាក់ៗ សុទ្ធសឹងតែជាតារាប្រុសស្រី ដែលមានទេពកោសល្យខ្ពស់ ក្នុងការសម្តែងរឿង រហូតទទួលបានការចូលរួមទស្សនា ពីសំណាក់មហាជនជាច្រើនលាននាក់ មិនថាក្នុង ឬក្រៅប្រទេសនោះទេ៕ 
ប្រភព៖ khmerload








No comments