មកដល់ខ្មែរភ្លាម ស្តេចម៉ូតហ្វីលីពីន Sinon ធ្វើរឿងមួយនេះភ្លែត ជាមួយកុមារកម្ពុជា (មានវីដេអូ)
ភ្នំពេញ៖ វត្តមាននៅក្នុងទឹកដីកម្ពុជា ជាលើកដំបូង របស់ស្តេចដើរម៉ូតដ៏ល្បីល្បាញរបស់ប្រទេសហ្វីលីពីនលោក Sinon Loresca បានធ្វើឱ្យអ្នកគាំទ្រជាច្រើន មានក្តីរំភើប និងសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង។
ក្រោយធ្វើដំណើរមកដល់ទឹកដីកម្ពុជា ដោយសុវត្ថិភាពកាលពីយប់មិញ ស្តេចដើរម៉ូត លោក Sinon Loresca នាព្រឹកនេះ ក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធីសប្បុរសធម៌មួយ ដោយបានយកអំណោយជាច្រើនមានដូចជា នំចំណី និងសម្ភារសិក្សាមួយចំនួន ទៅចែកជូនដល់កុមារកម្ពុជា នៅក្នុងសាលារៀនមួយកន្លែង។
ដោយនៅលើហ្វេសប៊ុករបស់ស្តេចម៉ូតរូបនេះបាន Live វីដេអូពីសកម្មភាពទាំងស្រុង ក្នុងការចុះចែកអំណោយ ដល់កុមារកម្ពុជារបស់លោក Sinon Loresca ពោរពេញទៅដោយក្តីស្រលាញ់ និងភាពរួសរាយរាក់ទាក់យ៉ាងខ្លាំង ប្រៀបដូចជាមនុស្សនៅក្នុងក្រុមគ្រួសារតែមួយជាមួយគ្នាយ៉ាងដូច្នោះដែរ។
ពិតជាមានទឹកចិត្តល្អមែន ចុះមកដល់ទឹកដីកម្ពុជាភ្លែត Sinon Loresca ស្រាប់តែបានធ្វើសកម្មភាពសប្បុរសធម៌បែបនេះភ្លាម ជាមួយនឹងកុមារកម្ពុជា គួរឱ្យកោតសរសើរណាស់៕
ប្រភព៖ khmerload









Post a Comment