លូយណាស់!!! G-devith និពន្ធមួយបទនេះឲ្យ ខេមរៈ សេរីមន្តដោយផ្ទាល់ ពីរោះខ្លាំងណាស់ ចេញភ្លាមល្បីភ្លែតតែម្តង(មានវីដេអូ)
ភ្នំពេញ៖ តារាចម្រៀងរ៉េបវ័យក្មេងរូបសង្ហាលោក ងួន ចាន់ដេវីត (G-devith) ពិតជាជោគជ័យក្នុងវិស័យសិល្បៈ និងទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗជាលំដាប់ពីសំណាក់មិត្តយុវវ័យគ្រប់ស្រទាប់ក្នុងរយៈពេលដ៏ខ្លីជាមួយនឹងបទជាក់កន្ត្រាក់អារម្មណ៍ ដែលសុទ្ធសឹងតែជាការនិពន្ធទំនុកច្រៀង និងបទភ្លេងដោយខ្លួនលោកផ្ទាល់។

ជាក់ស្តែងណាស់ G-devith មិនត្រឹមតែនិពន្ធបទចម្រៀងច្រៀងខ្លួនឯងនោះទេ តារាប្រុសរូបនេះក៏តែងតែនិពន្ធឲ្យតារាចម្រៀងដទៃនៅក្នុងផលិតកម្មរស្មីហង្សមាស។ យ៉ាងណាមិញនៅមុននេះបន្តិច ខេមរៈ សេរីមន្ត បានបញ្ចេញ LYRIC VIDEO បទថ្មីរបស់ខ្លួន មានចំណងជើងថា «ខ្ញុំលែងត្រូវការស្នេហា» ដែលជាបទបែបមនោសញ្ចេតនា និងមានអត្ថន័យចាក់ដោតដល់ស្នេហាយុវវ័យនាពេលបច្ចុប្បន្ន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះបទចម្រៀងមួយបទនេះជាស្នាដៃនិពន្ធទំនុកច្រៀង និងបទភ្លេង ដោយ G-devith ផងដែរ។ តោះមកស្តាប់នៅខាងក្រោមនេះ
ប្រភព៖Rasmey Hang Meas





Post a Comment