Header Ads

រំជួលចិត្តណាស់! ម្តាយឪពុកស៊ូ​បង្អត់អាហារខ្លួនឯង ដើម្បីបង្ខំកូនប្រុសស្រីឲ្យទៅរៀននៅមហាវិទ្យាល័យ

​វា​ជា​រឿង​កើតឡើង​តាំងពី​២​ឆ្នាំមុន ហើយ​ត្រូវបាន​កាសែត Morning Life Post ចុះផ្សាយ ។ ស្ថិតនៅ​ពីក្រោយ​រូបភាព​ខាងលើ វា​គឺជា​រឿងរ៉ាវ​កើតឡើង​ក្នុង​ក្រុមគ្រួសារ​មួយ នា​ប្រទេសមួយ​ផ្សេង តែ​វា​មាន​អត្ថន័យ​អប់រំ ពុំ​ថា​ចំពោះ​មនុស្ស​នៅទីណា ប្រទេស​ណា​… ។​ នេះ​ជា​រឿង​របស់​បងប្អូន Li Chao និង Li Xue ។​
Li Chao និង Li Xue កើត​ក្នុង​ត្រកូល​កសិករ​ក្រីក្រ នៅ​ខេត្ត សាន​ស៊ី ប្រទេស​ចិន ។ ឪពុកម្តាយ​របស់​ប្អូន​ទាំង​២ គឺ​លោក និង​អ្នកស្រី Li Zhiming ឈឺ​ថ្កាត់​ពុំ​ឈប់ឈរ ។ ឪពុក​មាន​ជំងឺថ្លើម​ធ្ងន់ធ្ងរ រីឯ​ម្តាយ ក៏​រលាក​សន្លាក់ឆ្អឹង​ខ្លាំង​ទៀត ។ អ្នក​ទាំង​២​បាត់បង់​អស់​សមត្ថភាព​ពលកម្ម ។ អ​ម្រែ​ក​គ្រួ​សារបាន​ធ្លាក់​លើ​ស្មា​ក្មេងប្រុស​ស្រី​វ័យ​ជំទង់​ទាំង​២​ដែល​កំពុង «​ពេញវ័យ​» ។​

​ពេល​រៀន​ចប់​មធ្យមសិក្សា Li Chao ជា​បងប្រុស បាន​សុខចិត្ត​បោះបង់​សុ​បិ​ន្ត «​មហាវិទ្យាល័យ​» នៅផ្ទះ​មើលថែ​ឪពុកម្តាយ និង​រកលុយ ដើម្បី​ចិញ្ចឹម​ប្អូនស្រី Li Xue ឲ្យ​រៀនសូត្រ​បន្ត ។ ទោះបី​ក្រុមគ្រួសារ​ទូន្មាន​យ៉ាងណា ក៏ Li Chao ពុំ​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​របស់ខ្លួន​ឡើយ ។ ប្អូនប្រុស​ខ្វាយខ្វល់​នឹង​ឪពុកម្តាយ​ចាស់​ហើយៗ ឈឺ​ថ្កាត់ និង​ប្អូនស្រី​វ័យ​ជំទង់ ពុំទាន់​យល់ដឹង​ពេញលេញ ។ ហេតុដូច្នេះ ទើប Chao ស្វែងរក​ការងារ​នៅ​ភូមិកំណើត បំណង​មើលថែ​ម៉ែឪ និង​ប្អូនស្រី ។​

​នៅ​ឆ្នាំ​ដែល Li Xue ទៅ​ប្រលង​ចូល​មហាវិទ្យាល័យ Li Chao ក៏​ចប់​ប្រលង​សាក​សមត្ថភាព​របស់ខ្លួន ។ លទ្ធផល​ពិតជា​ស្មាន​ពុំ​ដល់ គ្រា​ដែល​បងប្អូន​ទាំង​២ សុទ្ធតែ​បានជា​ប់​ពិន្ទុ​ចូលរៀន​មហាវិទ្យាល័យ​ល្បី ។ ប៉ុន្តែ ស្ថានភាព​ជីវភាព​របស់​គ្រួសារ​ពុំ​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​បាន​ចូលរៀន​ឡើយ ។ ឪពុកម្តាយ​របស់​ពួកគេ​បានរ​ត់ទៅ​ខ្ចីលុយ​គេ​គ្រប់​ទីកន្លែង ហើយដោយ​មានការ​ឧបត្ថម្ភ​ពី​សំណាក់​សប្បុរសជន លុយ​សំរាប់​រៀន ក៏មាន​គ្រប់ ។ ប៉ុន្តែ ពេលដែល​ត្រៀម​បំរុង​ទៅ​រៀន ស្រាប់តែ​សន្លាក់​ឆ្អឹងខ្នង​របស់​ម្តាយ​ពួកគេ​មាន​បញ្ហា ពុំ​អាច​កម្រើក​បាន ។ វិថី​សិក្សា​របស់​អ្នក​ទាំង​២​ត្រូវ​កាត់ផ្តាច់​…. ។​

​ដើម្បី​ការរស់នៅ និង​គិតគូរ​ដល់​ការព្យាបាល​ជំងឺ​របស់​ឪពុកម្តាយ​ផង បងប្អូន​ទាំង​២​ម្ងៃៗ ប្រឹង​ធ្វើស្រែ​ចម្ការ​ផង ដើរ​បេះ​បន្លែ​ព្រៃ​លក់ ឆ្លៀត​ស៊ី​ឈ្នូ​ល​បំរើ​ហាង​ផង ។ Li Xue រ៉ាប់រង​ការមើល​ថែ​ម៉ែឪ​នៅផ្ទះ ។​
​ទោះបី​ស្ថានភាព​លំបាក​វេទនា​ក្តី តែ​អ្នកស្រី Li Zhiming នៅតែ​ចង់​ឲ្យ​កូនចៅ​បាន​រៀនសូត្រ ដើម្បី​ចាក​ផុតពី​ភាព​ទាល់ក្រ ។ ឆ្នាំ ២០១៥ តាម​សំណូមពរ​របស់​ឪពុកម្តាយ បងប្អូន​ទាំង​២​ក៏​បន្ត​ចូលរួម​ការប្រលង​ចូល​មហាវិទ្យាល័យ​ម្តងទៀត ។ លទ្ធផល Xue ជាប់​ចូលរៀន​នៅ​សកល​វិទ្យាល័យ រីឯ Chao ជាប់​ចូលរៀន​សាលា​មួយទៀត ។​
​អ្នកស្រី Li Zhiming ចែករំលែកៈ «​គ្រួសារ​របស់ខ្ញុំ​ក្រ ពុំ​ត្រឹមតែ​ដោយ​ឈឺ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ នៅ​ដោយសារ​ពួក​ខ្ញុំ​អវិជ្ជា ។ ពួក​ខ្ញុំ​សុខចិត្ត​ស្លាប់ ជាជាង​ទុក​ឲ្យ​កូន​បោះបង់ចោល​ការសិក្សា​» ។​
​អ្នក​ទាំង​២​ក៏បាន​បង្អត់អាហារ​ខ្លួនឯង រហូតទល់​កូន​ទាំង​២​ព្រមទៅ​រៀន​បន្ត ។ កូន​ទាំង​២​អល់ឯក ព្រោះ​សភាព​ជាក់ស្តែង​របស់​ម្តាយ​ឪពុក ប៉ុន្តែ ដោយ​អាកប្បកិរិយា​ដាច់​ណាត់​ខាងលើ គេ​ទាំង​២​ជូត​ទឹកភ្នែក​បណ្តើរ រៀប​ឥ​វ៉ាន់​បណ្តើរ ដើម្បី​ចេញទៅ​សិក្សា ។ មុនពេល​ចេញទៅ ពួកគេ​បានរៀបចំ​ទុកដាក់​ដូចជាៈ ទឹក​ពេញៗ​ពាង​, អុស​ធ្យូង និង​អាហារ​ទុក​សំរាប់​កន្លះ​ឆ្នាំ ។​
​គ្រា​ដែល​កាសែត Moning Life Post ទៅយក​ព័ត៌មាន ពិតជា​ឱកាស​ដ៏​កម្រ ដើម្បី​ពួកគេ​អាំ​ច​ថតរូប​បាន​ជុំគ្នា ។​
​មនុស្ស​កើតមក គ្មាន​អ្នកណា​អាច​ជ្រើស​យក «​អ​សយ​ដ្ឋា​ន​» ដើម្បី​ចាប់កំណើត​ជា​អ្នកមាន ឬ​ក្រ បានទេ ។ មាន ឬ ក្រ វា​ជា​វាសនា តែ​យើង​អាចមាន​ជម្រើស ដើម្បី​ប្រឈម ហើយ​រំលង​វា​បាន ។​
​នេះ​ជា​លទ្ធផល​នៃ​ពលី​កម្ម​របស់​ម្តាយ​ឪពុក និង​ការប្រឹងប្រែង​របស់​កូនៗ​ទាំង​២ ។ ពួកគេ​បាន​រក​ច្រកចេញ ដោយ​ពុំ​ទម្លាក់​បញ្ហា​នៅលើ​ព្រហ្ម​លិខិត​សោះឡើយ ៕


ប្រភព៖http://www.ksn-news.com/2017/07/20/74979.html

No comments