Header Ads

ឆ្នាំទាំង ៥ នេះ នឹងមានរឿងល្អៗ លាភធំៗ ចូលមកជាក់ជាពុំខាន… ស៊ែរ ចេញទៅក្នុងរយៈពេល ៩៩វិនាទី នឹងធ្វើឲ្យការទស្សន៍ទាយកាន់តែស័ក្តសិទ្ធិ



តាមការទស្សន៍ទាយ ក្នុងថ្ងៃនេះ ឆ្នាំដែលមានរាសីឡើងខ្ពស់ទាំងប្រាំ រួមមាន ឆ្នាំឆ្លូវ ម្សាញ់ មមី វក​ និង រកា ដូច្នេះ សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ និង ទេវត្តាឆ្នាំថ្មី តាម ជួយប្រោសព្រំ ពួកគេដែលបានស៊ែរទៅ ក្នុងរយៈពេល ៩៩ វិនាទី ឲ្យ សម្រេចបាន ជោគជ័យ និងសម្រេចរាល់ បំណងរបស់គេផងចុះ! សាធុ...សាធុ...សាធុ...

១-ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃនេះ​លោក​អ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ​ព្រោះ​ថា​បើកាលណា​ធ្វើ​ច្រើន​ប៉ុនណា​ផល​ល្អ​ក៏​ច្រើន​ទៅតាម​នោះ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មាន​ការហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យក​ទៅ​លេង​ល្បែងស៊ីសង​ទ្បើយ​នាំ​ជួប​បញ្ហា​អាក្រក់​ណាមួយ​ត្រូវអស់​ប្រាក់កាស​ពី​ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​ប្រសើរ​៕





២-ឆ្នាំម្សាញ់ ​រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃ​នេះ​បើ​លោកអ្នក​ជួប​ផល​លំបាក​នឹង​មាន​ក្រុម​មន​សុ្សជួយ​ណែនាំ​និង​ផ្តល់​យោបល់​ដែល​នាំ​ឱ្យ​ជួប​ផល​ល្អៗ​មក​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវ​អាកាស​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម​ណាស់​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕



៣-ឆ្នាំមមី ​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​សម្រេច​ជោគជ័យ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ផ្លាស់​ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕



៤-ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​មាន​កិច្ចការ​អ្វី​លោក​អ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ និង​ត្រូវ​បំពេញ​ការងារ​ណា​ដែល​សំខាន់​មុន​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕




៥-ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​បើ​ទោះ​បី​ធ្វើ​អ្វី​គប្បី​រួសរាន់​ពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​លោកអ្នក​អាច​ប្រកប​កិច្ចការ​អ្វី​ពេញដៃពេញជើង​និង​មាន​តែ​ក្រុម​មនុស្ស​អាណិត​ស្រឡាញ់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវ​អាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូចជា​ទី​គាប់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

No comments