Header Ads

រោគសញ្ញាមិនគួរមើលរំលង ដែលបញ្ជាក់ថារាងកាយអ្នក ពោរពេញដោយប៉ារ៉ាសិត...!


បញ្ហាសត្វល្អិត និងប៉ារ៉ាសិត ក្នុងរាងកាយ សព្វថ្ងៃនេះ សឹងតែជាបញ្ហាមួយទូទៅ ទៅហើយ។ ដោយហេតុនេះ ទើបបានជាយើងនឹងលើកឡើងនូវរោគសញ្ញាជាច្រើន ដែលរាងកាយព្យាយាមប្រាប់អ្នកថា ចំនួនប៉ារ៉ាសិត កំពុងតែកើនឡើងក្នុងខ្លួនរបស់អ្នក។
ចង់ដឹងថាមានរោគសញ្ញាបែបណាខ្លះនោះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ! 


នេះជារោគសញ្ញាទូទៅ ដែលបង្ហាញថាអ្នកកំពុងមានសត្វល្អិត និងប៉ារ៉ាសិតក្នុងរាងកាយច្រើន

# រោគសញ្ញាទូទៅ ៖
• មានបញ្ហារំលាយអាហារញឹកញាប់។
• សន្លាក់ប្រែជារឹង និងឈឺ។
• មានបញ្ហាស្បែក ដូចជា ឡើងមុន កើតដំបៅ កន្ទួល រមាស់ រលាក -ល-។
• រមាស់ពេញខ្លួន ជាពិសេស បរិវេណច្រមុះ មាត់ និងរន្ធគូទ។
• បញ្ហាមករដូវ មិនប្រក្រតី សម្រាប់ស្រ្តី និងបញ្ហាផលិតមេជីវិតមិនប្រក្រតី សម្រាប់បុរស។
• មានបញ្ហាពាក់ព័ន្ធ នឹងការចងចាំ។
• គ្មានកម្លាំងកំហែងជាប្រចាំ។
• ហៀរទឹកមាត់ច្រើន នៅពេលគេង។
• មានបញ្ហាក្នុងការដកដង្ហើម។
• មិនមានចំណង់ទទួលទានអាហារ។
• មានអារម្មណ៍បាក់ស្បាត និងភ័យស្លន់ស្លោញឹកញាប់។
• កង្វះជាតិដែក ឬខ្វះគ្រាប់ឈាម។
• មានបញ្ហាអាឡែហ្ស៊ី ជាពិសេសជាមួយអាហារ។
• ឃ្លានខុសពេល តែញ៉ាំមិនចូល។
• ជួនកាលបែរជាឃ្លានរបស់ផ្អែមទៅវិញ។
• មានឈាមតាមអញ្ចាញធ្មេញ។
• មានអារម្មណ៍ផ្លាស់ប្តូរច្រើន ស្មុគ្រស្មាញ ធ្លាក់ទឹកចិត្ត ដេកក៏មិនលក់ ឆាប់ខឹង រហូតគិតចង់ធ្វើអត្តឃាតម្តងៗ។
• ឈឺក្បាល ញឹកញាប់។ 



បញ្ហាសត្វល្អិត និងប៉ារ៉ាសិត ក្នុងរាងកាយ សព្វថ្ងៃនេះ សឹងតែជាបញ្ហាមួយទូទៅ ទៅហើយ

# អាហារមួយចំនួន ដែលជួយកម្ចាត់ប៉ារ៉ាសិតចេញពីរាងកាយ ៖
១. រមៀត ៖ មិនត្រឹមតែជួយប្រឆាំងនឹងការរលាក និងការពារជំងឺមហារីក ប៉ុណ្ណោះទេ វាថែមទាំងប្រឆាំងនឹងមេរោគប៉ារ៉ាសិតថែមទៀត។ ងាយៗគ្រាន់តែលាយម្សៅរមៀត ជាមួយប្រេងដូង និងម្រេចបន្តិច ទុកទទួលទានជាការស្រេច។
២. គ្រាប់ល្ហុង ៖ អ្នកប្រហែលជាមិនដឹងទេថា គ្រាប់ល្ហុងមានសមត្ថភាពអាច សម្លាប់ព្រូន និងប៉ារ៉ាសិតក្នុងរាងកាយមនុស្សបាន។ ងាយៗដោយគ្រាន់តែអ្នក យកគ្រាប់ពីផ្លែល្ហុងមានទំហំតូចល្មមមួយ កិនជាមួយប្រេងដូង ១ ស្លាបព្រាបាយ និងខ្ទិះដូងមួយពែង ឲ្យម៉ដ្ឋចូលគ្នា ទុកទទួលទានជាការស្រេច។
៣. គ្រាប់ល្ពៅ ៖ គ្រាប់របស់ល្ពៅ មានផ្ទុកជាតិខ្លាញ់ល្អ បែបធម្មជាតិ ដែលអាចសម្លាប់ពងប៉ារ៉ាសិត និងព្រូន ព្រមទាំងសត្វល្អិតដទៃ ឲ្យធ្លាក់មកតាមពោះវៀនធំទាំងអស់។ ងាយៗ ដោយគ្រាន់តែអ្នកកិនគ្រាប់ល្ពៅឆៅកន្លះពែង ឲ្យម៉ដ្ឋ រួចទុកយកទៅរោយលើអាហារ ដើម្បីបរិភោគជាការស្រេច។
៤. ខ្ញី ៖ ខ្ញីអាចបំបាត់អាការក្អួតចង្អោរ ខ្យល់ក្នុងក្រពះ អាស៊ីតក្នុងក្រពះ និងជួយសម្លាប់ប៉ារ៉ាសិត ព្រមទាំងការពារការឆ្លងមេរោគថែមទៀត។ ហេតុនេះ គួរទទួលទានអាហារដែលមានខ្ញីស្រស់ ឲ្យបានញឹកញាប់ទើបជាការប្រសើរ។
៥. ខ្ទឹមស ស្រស់ ៖ ខ្ទឹមស ស្រស់ ជាភ្នាក់ងារសម្លាប់សត្វល្អិត និងប៉ារ៉ាសិត នាំមុខគេ។ វាអាចកម្ចាត់មេរោគផ្សិតបានជាង ៦០ ប្រភេទ បាក់តេរីជាង ២០ ប្រភេទ និងវីរុសជាច្រើនប្រភេទផ្សេងទៀត៕


អ្នកអាចកម្ចាត់ ប៉ារ៉ាសិតពីរាងកាយ បានតាមអាហារមួយចំនួននេះ ឬអាចទៅពិគ្រោះជាមួយគ្រូពេទ្យក៏បាន
ប្រភព៖ https://www.khmerload.com/news/64341

No comments