Header Ads

អ្នកប្រាជ្ញវ័យក្មេងរបស់កម្ពុជា Cambodian Child Prodigy សូមចូលរួមចែករំលែកទូទាំងប្រទេស​ ដើម្បីកម្ពុជាយើង Please share

🇰🇭


តាមរយះហេ្វកប៊ុកផ្លវការរបស់ Dara Duong​បានសរសេសារបង្ហោះដើម្បីលើកទឹកចិត្តក្មេងប្រុសម្នាក់ដែលមានសមត្ថភាពពី។
 សូមអានសារដ៏មានខ្លឹមសារដូចខាងក្រោម៖
ចំពោះខ្ញុំ ក្មួយប្រុស ហ៊ី ទៀងគីមហុង ដែលមានអាយុទើបតែ៧ឆ្នាំ ដែលមានសមត្ថភាពពិសេស និងឆ្លាតបំផុតក្នុងការធ្វើលំហាត់គណិតវិទ្យារហូតដល់ថ្នាក់ទី១២ នោះគឺជាអ្នកប្រាជ្ញពិតប្រាកដរបស់ កម្ពុជាក្នុងសម័យបច្ចុប្បន្ន។ តើក្នុងប្រទេសកម្ពុជា មានកុមារដូច គីមហុង ប៉ុន្មាននាក់? តើក្នុងតំបន់ អាស៊ានទាំងមូលមានកុមារដូច គីមហុងប៉ុន្មាននាក់?
ភាពឆ្លាតវៃរបស់មនុស្សគឺអាចកើតមានច្រើន ប៉ុន្តែសមត្ថភាពពិសេសពីកំណើត ដូចក្មួយប្រុស គីមហុង គឺមានតិចបំផុត។ ចំពោះខ្ញុំ ក្មួយ គីមហុង មិនត្រឹមតែជាធនធានមនុស្ស និងជាអ្នប្រាជ្ញរបស់កម្ពុជាទេ ក្មួយគឺជាធនធានរបស់មនុស្សជាតិ។ ពិភពលោកត្រូវការមនុស្សដូចក្មួយ។ សមត្ថភាពពិសេសរបស់ក្មួយ ប្រុសគឺអាចនឹងជាប់នៅក្នុង World Guinness Book នៅថ្ងៃណាមួយមិនខាន។ ប្រទេសរីកចម្រើនមួយ ចំនួនគេអាចនឹងទាក់ទងធានាទាំងក្រុមគ្រួសាររបស់ក្មួយ គីមហុង ទៅចិញ្ចឹមនៅ បរទេសដើម្បីផល ប្រយោជន៍ប្រទេសគេ។ ទន្ទឹមនឹផលវិជ្ជមានទាំងនេះ ទាំងក្រុមគ្រួសា ក្រសួងពាក់ព័ន្ឋ ត្រូវតែមានការ យកចិត្តទុកដាក់ដល់ការថែទាំពិសេសចំពោះក្មួយប្រុស និងក្រុមគ្រួសារមួយនេះ។ ច្បាស់ណាស់ ក្មួយ ប្រុសគីមហុង គឺជាជើងឯក មេដាយមាស ផ្នែកគណិតវិទ្យារបស់កម្ពុជា។
តើបងប្អូនប្រជាពលរដ្ឋយល់យ៉ាងណាដែរ? តើក្មួយ ហ៊ី ទៀង គីមហុង គួរមានឱកាសពិសេសបាន ជួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែរទេ? សូមចូលរួមទាំង អស់គ្នាដើម្បីកម្ពុជាយើង។
យើងចូលរួមចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង!
Sharing Love & Smile together
{Share/Like/Comment} -Becasue We Care!














ប្រភព៖Dara Duong

No comments