រថយន្តម៉ាកអង្គរ (Angkor) សល់ពីសម័យសង្គមរាស្ត្រនិយម ដែលមាននៅតែស្រុកមោងឫស្សី ខេត្តបាត់ដំបងប៉ុណ្ណោះ!
រថយន្ត Angkor ប្រភេទ Mini bus ដែលផលិតនៅកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមអំឡុងទសវត្សរ៍ ឆ្នាំ១៩៦០ (១៩៥៥-១៩៥៦) ហើយត្រូវបានតម្លើងសារជាថ្មីនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយទុករចនាបទនៅដដែល។ បើតាមលោកពូដែលជាម្ចាស់រថយន្តមួយគ្រឿងក្នុងចំណោមរថយន្តដែលមានសល់ប្រហែល៤ គ្រឿងនេះ (ពណ៌ស ៣គ្រឿង និងទឹកក្រូច ១គ្រឿង) បានរៀបរាប់ឲ្យយើងដឹងថា រថយន្តនេះសល់តាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ប៉ុន្តែកៅអីអង្គុយ តួ ទ្វារនិងតំបូលរថយន្តពុកផុយអស់ទៅហើយ និងត្រូវបានជួសជុល និងរៀបចំតម្លើងសារជាថ្មី នៅទសវត្សរ៍ឆ្នាំ១៩៩០ យើងហ្នឹងទេ ដោយយកតាមគម្រូចាស់ប៉ុណ្ណោះ ប៉ុន្តែគ្រឿងម៉ាស៊ីន និងគ្រឿងក្រោមភាពច្រើនគឺជារបស់ដើមស្ទើរតែទាំងអស់ដោយមានផ្លាស់ប្ដូរគ្រឿងបន្លាស់មួយចំនួនដែរ។ បើតាមពត៌មានកន្លងមក បានឲ្យដឹងថាម៉ាស៊ីនដើមរបស់វា គឺផលិតដោយក្រុមហ៊ុន Citröen របស់ប្រទេសបារាំង, ឯគ្រឿងបន្សំផ្សេងៗ ត្រូវបានផលិតនៅកម្ពុជា។ បច្ចុប្បន្នរថយន្តទាំងនេះ ត្រូវបានគេប្រើសម្រាប់ដឹកទំនិញ និងអ្នកដំណើរទៅមកជាប្រចាំពីទីរួមខេត្តបាត់ដំបង ទៅផ្សារមោង ក្នុងស្រុកមោងឫស្សីតែប៉ុណ្ណោះ។
Angkor Mini Buses, the rest from Socialist Era, are available at only Moung Russey District, Battambang Province.
Angkor Mini Buses, produced in Cambodia in the time of Socialism during 1960s (1955 – 1956), and reassembled in 1990s by keeping old style. In according to a man, owner of one out of remaining 4 Mini Buses (Three buses in White, one in Orange), these buses left from Socialist era but seats, body, doors and roof are disrepair and repaired and reassembled in 1990 by keeping old pattern, but machines and others are mostly old thing, but some spare parts are changed. According to previous information, original machine produced by Citroen Company of France, while other spare parts produced in Cambodia. Currently, those buses used to transport products and passengers from Battambang town to Moung Russey district.
ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង
Post a Comment