បងប្អូននៅចំាបុរសម្នាក់ ដែលរៀបការជាមួយពស់វែក ត្រូវបានបាត់បង់ជីវិតហើយ ដោយសារតែ...
នេះបើយោងតាមសារពត៏មាន ដេលីម៉េលបានចុះផ្សាយកាលពីថ្ងៃ ១៦ ខែមិនា ឆ្នាំ ២០១៨ បានផ្សាយពីបុរសម្នាក់ដែលបានរៀបការជាមួយសត្វត្រូវបានសត្វពស់ចឹកស្លាប់ហើយកាលពីសប្តាណ៏មុន។
បុរសជាជនរងគ្រោះមានឈ្មោះថា Abu Zarin Hussin អាយុ៣៣ឆ្នាំ ជាពលរដ្ឋម៉ាឡេស៊ី។ ប្រមាណជា ២ឆ្នាំមុន សារព័ត៌មានជាច្រើនបានចុះផ្សាយច្រឡំថា លោក Abu បានរៀបការជាមួយសត្វពស់១ក្បាល ដែលពេលនោះបានធ្វើឲ្យលោកមានអ្នកស្គាល់ច្រើននៅលើបណ្ដាញសង្គម។ បើតាមការពិត កាលណោះបុរសដែលរៀបការជាមួយពស់គឺជាជនជាតិថៃ មិនមែនជាលោក Abu នោះទេ គឺគេយករូបលោក Abu និងពស់ដែលលោកចាប់ ទៅបង្ហោះជាមួយព័ត៌មានទាំងនោះតែប៉ុណ្ណោះ។ លោក Abu គឺជាអ្នកពន្លត់អគ្គិភ័យ និងជាគ្រូចាប់ពស់។
លោក Abu បានស្លាប់កាលពីថ្ងៃទី១៦មីនា បន្ទាប់ពីត្រូវពស់វែកចឹក អំឡុងពេលចុះប្រតិបត្តិការចាប់សត្វពស់នៅទីក្រុង Bentong ប្រទេសម៉ាឡេស៊ី។ យោងតាមសារព័ត៌មាន Strait Times កាលពីឆ្នាំ២០១៥ លោក Abu ធ្លាប់ត្រូវពស់ចឹកម្ដងរួចហើយ ដោយពេលនោះលោកបានដេកសន្លប់អស់រយៈពេល២ថ្ងៃ៕
Post a Comment