Update! ឃាតករដែលបានអារ.កសម្លាប់បុរសម្នាក់ចាប់បាន
ភ្នំពេញ៖ ឃាតករដែលបានអារ.កសម្លាប់បុរសម្នាក់ឲ្យដេកស្លាប់ឱបគល់ឈើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានហើយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នេះ ដោយហេតុការណ៍ដ៏រន្ធត់មួយនេះបានបានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹកនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែន ។
បុរសជាឃាតកររូបនេះមានឈ្មោះថា អាន សុភាព អាយុ ២៥ឆ្នាំ ដែលមានកន្លែងស្នាក់នៅ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ រាជធានីភ្នំពេញ។ ហើយសាកសពជនរងគ្រោះនេះ ត្រូវគេអារកសម្លាប់ ស្ថិតនៅក្នុងដីឡូដ៍មួយកន្លែង ក្បែរការដ្ឋានសង់ផ្ទះល្វែងក្នុង ភូមិព្រៃស្វាយ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងនោះផងដែរឃាតករម្នាក់នេះបានសារភាពថា ខ្លួន និងប្រពន្ធ នៅមិនទាន់លែងលះគ្នាដាច់ស្រលះនៅឡើយទេ ហើយខឹងនឹងជនរងគ្រោះចូលដណ្ដឹងប្រពន្ធខ្លួន ទើបល្បួងយកទៅអារ.កសម្លាប់ចោលតែម្តងទៅ ៕
Post a Comment